COGETEL Ltd

COMPANY PROFILE

កូហ្សេតែល គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ិនធឺណិតឈានមុខគេនៅក្នុងប្រទេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដោយក្រុមហ៊ុន Telstra Cambodia ជាមួយនឹងការផ្ដល់ជូននូវសេវាកម្មអ៊ិនធឺណិតដំបូងគេនៅកម្ពុជា។ នៅឆ្នាំ 2002 ក្រុមហ៊ុនកូហ្សេតែលបានទិញភាគហ៊ុនពីក្រុមហ៊ុន Telstra ដោយចាប់ផ្ដើមសេវាកម្ម ADSL និងដាក់ឈ្មោះពាណិជ្ជនាមដំបូងរបស់ខ្លួនមកដល់ពេលបច្ចុប្បន្នហៅថា ONLINE។ ក្រុមហ៊ុនអនឡាញបាននាំមកជាបន្តបន្ទាប់នូវ សេវាកម្ម WiMAX, អ៊ិនធឺណិតឥតខ្សែចម្ងាយឆ្ងាយ និងខ្សែកាប្លិ៍អុបទិក ដើម្បីផ្គត់ផ្គង់នៅតាមតំបន់ជិតឆ្ងាយ តាមសេចក្ដីត្រូវការរបស់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនអនឡាញតែងតែខិតខំប្រឹងប្រែងដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលស្របតាមតម្រូវការបច្ចេកវិទ្យាអ៊ិនធឺណិតរបស់អតិថិជនដែលមានលក្ខណៈងាយស្រួលយល់ និងប្រើប្រាស់ ផ្តល់ជូនសេវាកម្មប្រកបដោយភាពកក់ក្តៅដោយមានចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំ។ គាំទ្រដោយកម្លាំងចលករស្នូលរបស់ខ្លួនជាមួយការគាំទ្រនូវចំនុចស្នូល ដើម្បីឲ្យអតិថិជនរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញពិភពលោក ក្រុមហ៊ុន អនឡាញតែងតែនាំមកនូវផលិតផលថ្មីៗមកកាន់ប្រទេសកម្ពុជា ដើម្បីដើរទាន់ទៅនឹងបច្ចេវិទ្យាក្នុងពិភពលោកបច្ចុប្បន្ន។
សេវាកម្ម ដែលមានលក្ខណៈពិសេសតែមួយគត់របស់យើង នៅតែបន្តបំពេញតម្រូវការរបស់អតិថិជនទាំងអស់ – ទាំងអ្នកប្រើប្រាស់ក្នុងប្រទេស ជាប្រភេទក្រុមហ៊ុន អ្នកប្រើប្រាស់ម្នាក់ ឬច្រើនអ្នក ឬសម្រាប់គោលបំណងសិក្សា ឬការកម្សាន្តផងដែរ។ ក្រុមហ៊ុនអនឡាញ បានពង្រឹងនូវទំនាក់ទំនងជាមួយពិភពលោកទាំងមូល តាមរយៈការតភ្ជាប់អ៊ិនធឺណិតដ៏ល្អប្រសើរ ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព រួមជាមួយសេវាកម្មផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុនអនឡាញ បានតភ្ជាប់ទៅកាន់ពិភពលោកដោយផ្ទាល់តាមរយៈ ប្រទេសចិនដីគោក ទីក្រុងហុងកុង ប្រទេសថៃ និងបណ្តាប្រទេសអឺរ៉ុប តាមរយៈខ្សែកាបអុបទិកជាច្រើនខ្សែ ដែលធ្វើអោយយើងក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិតដ៏រឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយតំណបញ្ចូនដ៏ច្រើន និងសម្បូរបែបនៅទូទាំងពិភពលោក។

បេសកម្ម

ផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យា ដើម្បីសម្រេចឱ្យបាននូវការធ្វើប្រតិបត្តិការ ដ៏ល្អឥតខ្ចោះក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មពិសេស។

ទស្សនវិស័យ

ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ិនធឺណិតចម្បងគេ និងក្រុមហ៊ុនដ៏ល្អដែលផ្ដល់នូវការលើកកម្ពស់ឱកាសការងារនៅកម្ពុជា។

GIANTFOCUS Closo Cloud Software Technology Transformer