នីតិវិធី និងល័ក្ខខ័ណ្ឌនៃអ៊ីនធឺណិតស្តង់ដារ Online
| - ម៉ាកយីហោ Online
Online ជាពាណិជ្ជនាមរបស់ក្រុមហ៊ុនពីរដែលត្រូវបានដាក់បញ្ចូលគ្នាតែមួយ គឺក្រុមហ៊ុន កូហ្សេតែល បម្រើសេវាអ៊ីនធឺណិត និងក្រុមហ៊ុនអេហ្សិតខម្ញូណិខេស្សិន បម្រើសេវាទូរស័ព្ទលើ បណ្តាញអ៊ីនធឺណិត ហើយដែលក្រុមហ៊ុនទាំងពីរនេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេហ្សិតហ្គ្រូប ដែលមានភាគទុនិកជាខ្មែរ ១០០% ហើយបានដំណើរការសេវាទូរគមនាគមន៍នេះដំបូងគេនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានទីស្នាក់ការអាជីវកម្មកណ្តាលស្ថិតនៅអគារលេខ ៦០ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ - ការប្រើប្រាស់អ៊ីនធឺណិត
Online ធានាផ្តល់ជូនដល់អតិថិជននូវលទ្ធភាពភ្ជាប់សេវាប្រើប្រាស់អ៊ីនធឺណិតប្រកបដោយ គុណភាព ព្រមជាមួយកិច្ចព្រមព្រៀង និងល័ក្ខខ័ណ្ឌទូទាត់ច្បាស់លាស់ទៅលើការជាវ សេវាកម្មប្រចាំខែ ការជួលឧបករណ៍ និងការបង់ពន្ធអាករជូនរដ្ឋ។ តម្លៃ និងល័ក្ខខ័ណ្ឌត្រូវបាន បញ្ជាក់លម្អិតនៅក្នុងលិខិតប៉ាន់ស្មានតម្លៃដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រូវបានចុះ ហត្ថលេខារវាងភាគីទាំងពីរ។
ការប្រើប្រាស់ទិន្នន័យលើសពីការកំណត់ (សម្រាប់កន្លែងដែលអនុញ្ញាត) នឹងត្រូវបានគិតថ្លៃ បញ្ចូលទៅក្នុងវិក្កយបត្រនៅខែបន្ទាប់។ - ការស្នើសុំ
រាល់ការស្នើសុំទាំងអស់ដែលធ្វើឡើងតាមអ៊ីនធឺណិត តម្រូវឲ្យមានការយល់ព្រមពី Online ដោយអតិថិជនត្រូវផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖
- សម្រាប់ការស្នើសុំទិញជាលក្ខណៈបុគ្គល ត្រូវមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- សម្រាប់ការស្នើសុំទិញជាលក្ខណៈអាជីវកម្ម ត្រូវមានបែបបទអាជីវកម្មជាក់លាក់ និង មានបិទតែម
ក្រុមហ៊ុន Online មិនទទួលខុសត្រូវលើឯកសារក្លែងក្លាយ ឬ ព័ត៌មានក្លែងបន្លំនៅក្នុងបែបបទ ស្នើសុំឡើយ។ ក្រុមហ៊ុន Online សូមរក្សាសិទ្ធិក្នុងការបង្អាក់ ពន្យារ ឬបញ្ចប់នូវរាល់ការស្នើសុំ ណាដែលក្លែងបន្លំដោយមិនចាំបាច់ជម្រាបជូនដំណឹងជាមុន។ - ជម្រើសក្នុងការកក់ប្រាក់
ក្រុមហ៊ុន Online ផ្តល់ជូននូវជម្រើសជាច្រើនក្នុងការកក់ប្រាក់ទិញសេវាប្រចាំខែ ដើម្បីការពារ គណនីលោកអ្នក នៅក្នុងករណីយឺតយូរក្នុងការទូទាត់បង់ប្រាក់។
| ជម្រើសក្នុងការកក់ប្រាក់ | រយៈពេលការពារ | | មិនមានប្រាក់កក់ (កន្លែង ឬករណីដែលអនុញ្ញាត) | ៧ ថ្ងៃចាប់ពីថ្ងៃចេញវិក្កយបត្រ | | កក់ប្រាក់ ២៥% នៃថ្លៃឈ្នួលទិញប្រចាំខែ | ១៤ ថ្ងៃ | | កក់ប្រាក់ ៥០% នៃថ្លៃឈ្នួលទិញប្រចាំខែ | ២១ ថ្ងៃ | | កក់ប្រាក់ ៧៥% នៃថ្លៃឈ្នួលទិញប្រចាំខែ | ៣០ ថ្ងៃ | | កក់ប្រាក់ ១០០% នៃថ្លៃឈ្នួលទិញប្រចាំខែ | ៣៧ ថ្ងៃ | ប្រាក់កក់សម្រាប់ការទិញប្រចាំខែត្រូវបានប្រគល់ជូនវិញគ្រប់ចំនួននៅពេលកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ ហើយថ្លៃឈ្នួលទិញប្រចាំខែត្រូវបានទូទាត់រួចគ្រប់ចំនួន។ - ការទូទាត់បង់ប្រាក់
អតិថិជនទាំងអស់ត្រូវទូទាត់បង់ថ្លៃឈ្នួលទិញប្រចាំខែតាមកាលបរិច្ឆេទដូចបានបញ្ជាក់លម្អិត នៅលើវិក្កយបត្រ។ ការគិតថ្លៃលើការប្រើប្រាស់ទិន្នន័យលើសការកំណត់ (កន្លែង ឬករណីដែល ត្រូវបានអនុញ្ញាត) នឹងត្រូវបានគិតថ្លៃបញ្ចូលទៅក្នុងវិក្កយបត្រនៅខែបន្ទាប់ ហើយមូលប្បទាន បត្រដែលត្រូវទូទាត់ចាំបាច់ត្រូវដាក់ឈ្មោះក្រុមហ៊ុន កូហ្ស៊ីតែល លីមីតធីត។
ប្រាក់ដែលបង់ហើយមិនត្រូវបានប្រគល់ជូនវិញទេ។ - ការបង់ប្រាក់យឺត
ក្រុមហ៊ុន Online សូមរក្សាសិទ្ធិក្នុងការបង្អាក់ ពន្យារ ឬបញ្ឈប់ការប្រើប្រាស់អ៊ីនធឺណិតជា បណ្តោះអាសន្ន ប្រសិនបើការបង់ប្រាក់មិនត្រូវបានធ្វើឡើងនៅមុនកាលបរិច្ឆេទដូចដែលបាន បញ្ជាក់លម្អិតនៅលើវិក្កយបត្រ។ ករណីអតិថិជនមានការលំបាកក្នុងការបង់ប្រាក់ដោយប្រការ ចៃដន្យណាមួយជាចាំបាច់ ត្រូវទំនាក់ទំនងមកកាន់ក្រុមបុគ្គលិកផ្នែកបម្រើអតិថិជនតាមទូរស័ព្ទ លេខ ០២៣ ៧២ ៧២ ៧២។ នីតិវិធី និងល័ក្ខខ័ណ្ឌស្តង់ដារ នៅតែត្រូវបានអនុវត្តក្នុងការបង្អាក់ និងពន្យារគណនី។ - ការបង់ប្រាក់ហួសពេលកំណត់ និងបំណុលមិនសង
ក្រុមហ៊ុន Online សូមរក្សាសិទ្ធិក្នុងការជួលសេវាកម្មមេធាវី ភ្នាក់ងារទារបំណុល ឬអាជ្ញាធរក្នុង ស្រុក ដើម្បីទាមទារប្រាក់ដែលមិនទាន់ទូទាត់ហួសពេលកំណត់លើសពី ៦០ ថ្ងៃ ហើយក្រុមហ៊ុន Online អាចនឹងគិតបន្ថែមថ្លៃឈ្នួលសេវាកម្មជួលភ្នាក់ងារទារបំណុលពីអតិថិជន។ - ការដំឡើង
ក្រុមហ៊ុន Online មានភ្នាក់ងារបច្ចេកទេសដំឡើងឧបករណ៍ WiMAX, fibre optic និង ADSL អាស្រ័យតាមចំណុចកំណត់ និងសំណូមពរសមស្របរបស់អតិថិជន (ទីកន្លែងដាក់ឧបករណ៍ ម៉ូដឹម ឬ CPE)។ ការសាកល្បងភ្ជាប់បណ្តាញនឹងត្រូវបានអនុវត្តនៅត្រង់ចំណុចដែលបាន កំណត់។ សម្រាប់ការដំឡើងឧបករណ៍បន្ថែម ឬអូសបណ្តាញបែងចែកបន្តពីចំណុចកំណត់នេះ គឺជា បន្ទុក និងការទទួលខុសត្រូវរបស់អតិថិជន។ ក្រុមហ៊ុន Online មានសុឆន្ទៈ និងបើកទូលាយ ប្រសិនបើអតិថិជនត្រូវការជំនួយបន្ថែមទាំងស្មារតី សម្ភារៈ ពលកម្ម និងដំណោះស្រាយ បច្ចេកទេស ក្នុងការដំឡើងឧបករណ៍ហួសចំណុចកំណត់ CPE ជូនអតិថិជន ដោយក្រុមហ៊ុន គិតថ្លៃអប្បបរមា ២០ ដុល្លារ និងត្រូវបានអនុវត្តសម្រាប់រយៈពេល ២ ម៉ោងដំបូង និង ៥ ដុល្លារសម្រាប់រយៈពេលមួយម៉ោង ឬតិចជាងមួយម៉ោងបន្ទាប់ពីនេះ។ - ឧបករណ៍
អតិថិជនទាំងអស់មានជម្រើសក្នុងការជួល ឬទិញឧបករណ៍ម៉ូដឹម ឬ CPE របស់ក្រុមហ៊ុន Online ។ ប្រសិនបើឧបករណ៍ជួលត្រូវបានបាត់បង់ ខូច ឬត្រូវចោរលួច ក្រុមហ៊ុន Online អាចគិតថ្លៃពីអតិថិជនសម្រាប់ការដាក់ជំនួសនូវឧបករណ៍ថ្មី។ អតិថិជនទាំងអស់ត្រូវបានណែនាំឲ្យប្រើប្រាស់សម្ភារៈអគ្គិសនីគ្រប់គ្រងកម្លាំងវ៉ុលដែលសមស្រប តាមលក្ខណៈបច្ចេកទេស ឬយូភីអែស(UPS) ដើម្បីការពារឧបករណ៍ណាមួយរបស់ ក្រុមហ៊ុន Online ។ - នីតិវិធី និងការបញ្ចប់កិច្ចព្រមព្រៀង
នីតិវិធីនៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើលិខិតប៉ាន់ស្មានតម្លៃដែលចុះហត្ថលេខារួច ហើយ ការបញ្ចប់កិច្ចព្រមព្រៀងមុនពេលកំណត់អាចនាំឲ្យមានការគិតថ្លៃលើសដើម្បីទូទាត់ ចំណាយទំនាក់ទំនងនានាដែលធ្វើឡើងដោយក្រុមហ៊ុន Online ។ រយៈពេលជូនដំណឹងអំពីការបញ្ចប់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន Online យ៉ាងតិចចំនួន ៣០ ថ្ងៃមុន។ - សុវត្ថិភាពប្រព័ន្ធ
ជាការទទួលខុសត្រូវរបស់អតិថិជនក្នុងការធានាឲ្យបានថា បណ្តាញភ្ជាប់ ឈ្មោះអ្នកប្រើប្រាស់ និង លេខសម្ងាត់របស់ពួកគាត់ត្រូវបានរក្សាទុកដោយសុវត្ថិភាព។ ជាពិសេស អតិថិជនត្រូវបាន ណែនាំឲ្យការពារបណ្តាញវ៉ាយហ្វាយ (WiFi) ដោយលេខសម្ងាត់ដ៏រឹងមាំមួយ។ អតិថិជនក៏ត្រូវបានណែនាំឲ្យប្រើប្រាស់កម្មវិធីកុំព្យូទ័រ(software) ប្រឆាំងការគាំងខូចគ្រឿងបន្លាស់ (malware) និង កម្មវិធីថ្មីៗប្រឆាំងមេរោគមានសុពលភាពដើម្បីធានាឲ្យបាននូវដំណើរការនៃការ ភ្ជាប់ និងសុវត្ថិភាពនៃទិន្នន័យរបស់ពួកគាត់ផងដែរ។ ក្រុមហ៊ុន Online មិនទទួលខុសត្រូវលើការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយលើទិន្នន័យ ឬបណ្តាញអ៊ីនធឺណិតរបស់អតិថិជនឡើយ។ - ការរាយការណ៍អំពីកំហុសឆ្គង
ដើម្បីអាចឲ្យក្រុមហ៊ុនOnline យើងខ្ញុំឆ្លើយតបបានរហ័សរាល់កំហុសឆ្គងទាំងឡាយ អតិថិជនគួរ រាយការណ៍មកកាន់ក្រុមការងារផ្នែកបច្ចេកទេសយើងខ្ញុំឲ្យទាន់ពេល តាមរយៈទូរស័ព្ទលេខ៖ ០២៣ ៧២ ៧២ ៧២ ឬតាមអ៊ីមែល
This e-mail address is being protected from spambots, you need JavaScript enabled to view it
ដើម្បីសហការជាមួយយើងខ្ញុំក្នុងការដោះស្រាយនូវកំហុសឆ្គងទាំងនោះឲ្យបានឆាប់រហ័ស អតិថិជនគួររៀបចំនូវព័ត៌មានដូចខាងក្រោមនេះ៖
- ឈ្មោះគណនី លេខគណនី ឬឈ្មោះអ្នកប្រើ
- ឈ្មោះរបស់អ្នក និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង
- ប្រភេទបញ្ហាឲ្យបានច្បាស់លាស់
- ពេលវេលាដែលបញ្ហាត្រូវបានកត់សម្គាល់ឲ្យឃើញលើកដំបូង
អាស្រ័យលើប្រភេទបញ្ហា ក្រុមហ៊ុន Online អាចដោះស្រាយបញ្ហាពីចម្ងាយ ឬចាត់តាំងឲ្យមាន វិស្វករទៅដល់កន្លែង។ សម្រាប់បញ្ហាជាមួយបណ្តាញទូរស័ព្ទជាភាគីទី ៣ ក្រុមហ៊ុន Online នឹងជួយដល់អតិថិជនដោយធ្វើការទំនាក់ទំនងទៅកាន់អ្នកផ្គត់ផ្គង់ដែលជាប់ទាក់ទង។ - ការហាមឃាត់
អតិថិជនទាំងអស់ត្រូវបានហាមឃាត់ជាដាច់ខាតនូវប្រការមួយចំនួនដូចខាងក្រោម៖
- អតិថិជនមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់បន្តនូវសេវាកម្មអ៊ីនធឺណិត ឬអ៊ីមែលឡើយ
- អតិថិជនមិនត្រូវប្រើប្រាស់សេវាកម្ម Online នៅក្នុងសកម្មភាពខុសច្បាប់ឡើយ
- អតិថិជនមិនត្រូវប្រើប្រាស់សេវាកម្ម Online សម្រាប់ការផ្ញើសាររំខាន (spamming) ឬការចូល ទៅប្រើប្រាស់ខុសច្បាប់ក្នុងប្រព័ន្ធកុំព្យូទ័រអ្នកដទៃ (hacking) ឬក៏សកម្មភាពផ្តេសផ្តាស ផ្សេងៗទៀតឡើយ។
រាល់ការផ្តល់ជូនសេវាកម្មទាំងអស់ត្រូវបានអនុម័តយល់ព្រមដោយក្រុមហ៊ុន Online ។ - ការធានាលើសំណង
អតិថិជនយល់ព្រមក្នុងការបង់ប្រាក់សំណង និងការពារក្រុមហ៊ុន Online បុគ្គលិក Online អ្នកផ្គត់ផ្គង់សេវា និងភ្នាក់ងារនានារបស់ Online ចំពោះការខូចខាតផ្សេងៗ ថ្លៃដើម ថ្លៃឈ្នួល ការតវ៉ា បំណុល និងការចំណាយនានាដោយផ្ទាល់ ឬដោយប្រយោលដែលកើតមានឡើង ឬដែលមានជាប់ទាក់ទងជាមួយការតវ៉ាលើប័ណ្ណប៉ាតង់ពាណិជ្ជនាម “ម៉ាកយីហោ” សិទ្ធិអ្នកនិពន្ធ ឬកម្មសិទ្ធិបញ្ញា ដែលត្រូវបានទាមទារមកកាន់ក្រុមហ៊ុន Online ដោយភាគីទីបី ដែលជាប់ទាក់ទង ជាមួយអតិថិជន ឬដែលជាប់ទាក់ទងនឹងការប្រើប្រាស់នូវសេវាកម្មនេះ។ - ច្បាប់រដ្ឋ
កិច្ចព្រមព្រៀងនេះស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ - ការកែប្រែថ្មី
ក្រុមហ៊ុន Online សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែថ្មីនូវនីតិវិធី និងល័ក្ខខ័ណ្ឌស្តង់ដារទាំងនេះ ព័ត៌មានថ្មីៗបំផុតនឹងត្រូវជម្រាបជូននៅលើគេហទំព័ររបស់យើងខ្ញុំ។ |
|